កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទះឃើញនាវាកម្សាន្តដ៏ស្រស់ស្អាតមួយគ្រឿងមានតម្លៃរហូតដល់ ២៥០លានដុល្លារសហរដ្ឋអាមេរិក ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ និងជាម្ចាស់ក្លឹបបាល់ទាត់ Tottenham Hotspur គឺលោក Joe Lewis បានបង្ហាញវត្តមាននៅមាត់ទន្លេ មុខព្រះបរមរាជវាំង។ តាមពិត មហាសេដ្ឋីលោក Joe Lewis ត្រូវបានអ្នកឧកញ៉ា គិត ម៉េង អញ្ចើញមកលេងកម្សាន្តសោះ។

បើយោងតាមការបង្ហោះឲ្យដឹងពីគណនីហ្វេសប៊ុក Man Rasmey បានឲ្យដឹងថា “ម្ចាស់នាវាដ៏ធំ​គឺមហាសេដ្ឋីលំដាប់ពីភពលោក​ ឈ្មោះ​ Joe Lewis និង ជាម្ចាស់ក្លឹបបាល់ទាត់ Tottenham Hotspur ត្រូវជាមិត្តភ័ករបស់​អ្នកឧកញ៉ា​ គិត​ ម៉េង​ បានត្រូវអញ្ចេីញមកលេងទីក្រុង​ភ្នំពេញ​ និង​ កោះរុង​ ដោយអ្នកឧកញ៉ា​ គិត​ ម៉េង​ ហេីយ​លោក​ Joe​ ក៏បានអញ្ចេីញក្រុមគ្រួសារ​អ្នកឧកញ៉ា​ ពិសាបាយថ្ងៃត្រង់នៅលេីនាវានោះយ៉ាងសប្បាយរីករាយរាក់ទាក់​រវាង​ក្រុមគ្រួសារលោក​ Joe Lewis និង​ ក្រុមគ្រួសារអ្នកឧកញ៉ា​ គិត​ ម៉េង​ និង លោកជំទាវ​”៕