កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយមានវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយថា ភ្ញៀវទេសចរបរទេសបានឈ្លោះគ្នាជាមួយនឹងមន្ត្រីនៅច្រកទ្វារទីក្រុងប៉ោយប៉ែតរឿងឯកសារក្នុងគោលបំណងឆ្លៀត​ឱកាសជម្រិតទារប្រាក់ពីភ្ញៀវបរទេស។ យ៉ាងណាមិញជនបរទេសដែលបានឈ្លោះប្រកែកជាមួយនឹងបុរសជនជាតិខ្មែរ គឺមានឈ្មោះ យូរ៉ាយ ជាជនជាតិអាមេរិក លោកត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនស្ម័គ្រចិត្ត កំពុងបំពេញភារកិច្ចផ្នែកអប់រំក្នុងសហគមន៍មួយនៅកម្ពុជា នាក្រុងប៉ោយប៉ែត អស់រយៈពេលជាង១០ឆ្នាំមកហើយ។

លោក យូរ៉ាយ ក៏បានធ្វើការបកស្រាយមកកាន់សារព័ត៌មានខ្មែរណូត តាមរយៈសារអេឡិចត្រូនិកថា បុរសខ្មែរដែលលោកបានឈ្លោះប្រកែកជាមួយតាមពិតទៅគឺជាអ្នកបំរើការអោយសមាគមទេសចរ មិនមែនជាមន្ត្រីរាជការអ្វីទេសូមកុំយល់ច្រឡំ។ មូលហេតុដែលឈ្លោះប្រកែកនោះគឺដោយសារតែបុរសខ្មែររូបនោះ មិនព្រមអនុញ្ញាតឲ្យមិត្តភក្តិរបស់លោកចេញពីកន្លែងនោះក្នុងបំណងជម្រិតទារប្រាក់ បើចង់ចេញទាល់តែបង់ប្រាក់ម្នាក់១ម៉ឺនរៀល ដោយលោកយូរ៉ាយ បានប្រាប់ពន្យល់ថា មិត្តភក្តិគាត់មិនមែនជាភ្ញៀវទេសចរគឺជាគ្រូស្ម័គ្រចិត្តមកជួយអប់រំយុវជននៅប៉ោយប៉ែតទេ។ ក្នុងការចេញវីដេអូបកស្រាយនេះដែរ ជនជាតិអាមេរិករូបនេះបានអះអាងថា លោកមិនចង់ឲ្យមានការយល់ច្រឡំកាន់តែខ្លាំង ដោយសារតែលោកជាមួយនឹងមន្ត្រីនៅប៉ោយប៉ែតសហការគ្នាបានល្អ។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូបកស្រាយនៅខាងក្រោម៖