សុគន្ធ និសា តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានបទពិសោធន៍សិល្បៈអស់មកជាង១៧ឆ្នាំ ជាមួយសម្លេងស្រទន់ផ្អែមថ្នមបំពេរ។ មកដល់បច្ចុប្បន្ននេះតារាស្រីរូបនេះនៅតែទទួលបានការគាំទ្រ និងចូលចិត្តជាខ្លាំងពីសំណាក់មហាជនជាពិសេសលើសមត្ថភាពដ៏សម្បូរបែបរបស់នាង ព្រោះក្រៅពីច្រៀងនាងក៏អាចសម្តែងបានយ៉ាងសមឥតខ្ចោះផងដែរ។

មុននេះបន្តិចអ្នកនាង សុគន្ធ និសា បានបញ្ចេញស្នាដៃចម្រៀងថ្មីដែលកំពុងចាក់ដោតចិត្តប្រិយមិត្តជាពិសេសអ្នកជួបវិបត្តិស្នេហាជួបបែកៗ តែម្តង។ បទថ្មីចំណងជើងថា “មានទេអ្នកស្រលាញ់ខ្ញុំស្មោះ” ជាស្នាដៃនិពន្ធទំនុកច្រៀងដោយ នី សុគន្ធា និងនិពន្ធបទភ្លេង សម្រួសតន្ត្រីដោយ មាស សុគន្ធ ព្រមទាំងមានការដឹកនាំសម្តែងដោយលោក Eco Vak Song ផងដែរ។ តោះចង់ដឹងថាសាច់រឿងឈឺចាប់ និងចាក់ដោតចិត្តដូចម្តេចខ្លះទស្សនាទាំងអស់គ្នា៖