កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀង និងសម្តែងអ្នកនាង ទូច ស្រីល័ក្ខ បានប្រកាសបង្ហាញពីសេចក្តីឈឺចាប់ ពាក់ព័ន្ធនឹងករណីកុមារតូចៗត្រូវគេរំលោភហើយសម្លាប់ដែលបន្តកើតមានឡើងជាញឹកញាប់។ គួរបញ្ជាក់ឲ្យដឹងដែរថាគ្រាន់តែងើបពីឈឺដោយសារដួលបោកក្បាលភ្លាម អ្នកនាង ទូច ស្រីល័ក្ខ ខិតខំសរសេរទំនុកច្រៀងភ្លាមព្រោះតែក្តីខ្លោចចិត្តឈឺចាប់ជាពន់ពេក។

មុននេះបន្តិចចម្រៀងដែលទាក់ទងនឹងករណីក្មេងត្រូវគេរំលោភសម្លាប់នេះបានចេញជាផ្លូវការហើយ ដោយបទភ្លេង និងទំនុកច្រៀងគឺកម្សត់ខ្លាំងណាស់ ស្តាប់ស្រក់ទឹកភ្នែកដោយអត់ដឹងខ្លួន។ បទនេះមានចំណងជើងថា “ហេតុអ្វីរំលោភក្មេង” សរសេរឡើងដោយអ្នកនាង ទូច ស្រីល័ក្ខ សម្រួលតន្ត្រី ផល វឌ្ឍនៈ និងកាត់តរូបភាព ហែម សុធា។ តោះទស្សនាទាំងអស់គ្នា!