តារាសម្តែង និងអ្នកជំនួញវ័យក្មេង បេនី យ៉ាំង បាន Lives រៀបរាប់ទាំងអន់ចិត្តពាក់ព័ន្ធនឹងការរិះគន់ពីសំណាក់មហាជនក្រោយធ្វើការវះកាត់កែសម្ផស្ស មុខមើលមិនយល់។ គួរបញ្ជាក់ឲ្យដឹងដែរថាថ្មីៗនេះស្រីស្អាតរូបនេះបានទៅប្រទេសកូរ៉េដើម្បីធ្វើការវះកាត់កែច្រមុះ និងមុខមាត់ តែពេលនេះមុខនាងគឺថាមានសភាពយ៉ាប់យ៉ឺនខ្លាំង។

យ៉ាងណាមិញតាមរយៈវីដេអូ Lives នេះ បេនី យ៉ាំង បាននិយាយរៀបរាប់ថា «នាងនឹងធ្វើដំណើរចេញទៅកូរ៉េម្តងទៀតឆាប់ៗនេះ ដើម្បីព្យាបាលមុខបន្ថែម»។ នាងបន្តថា «កាលពីភ្លាមៗនាងបាក់ទឹកចិត្តខ្លាំង ដោយសារនាងធ្លាប់មានមុខស្អាត ហើយទើបកែច្រមុះហើយមិនទុកឲ្យវាជាសះសិន ប្រញ៉ាប់ធ្វើបន្ថែមទើបបែបនេះ តែសព្វថ្ងៃនេះ​នាងរឹងមាំព្រោះតែនាងមានការងារត្រូវធ្វើ មានជំនួញ មានកូនចៅត្រូវមើលការខុសត្រូវ។ ប្រសិនបើនាងអត់មានការងារធ្វើ នាងអាច Stress ស្លាប់ តែពេលនេះនាងមានជំនួញ មានការងារបើរវល់តែគិតពីរឿងសម្រស់ដាច់ពោះស្លាប់មិនខាន»។ គេសង្កេតឃើញមានមហាជនជាច្រើនបានខំមិនលើកទឹកចិត្ត ដោយសង្ឃឹមថានាងនឹងអាចស្រស់ស្អាតដូចមុនក្រោយពេលដែលព្យាបាលរួចចប់សព្វគ្រប់។ សូមមើលវីដេអូខាងក្រោមដើម្បីដឹងកាន់តែច្បាស់៖