ខ្សែភាពយន្តបែបវិទ្យាសាស្ត្របាញ់ប្រហារ  Men in Black  អន្តរជាតិ បានមកដល់រោងភាពយន្តលេជិនហើយ ដោយសាច់រឿងបាននិយាយពីអង្គភាព The Men in Black ដែលតែងតែការពារពិភពលោកពីពួកដែលមកបំផ្លាញពិភពលោក ប៉ុន្តែបែរជាអង្គភាពMIB មួយនេះមានដង្កូវក្នុងសាច់មានទំនាក់ទំនងជាមួយនឹងពួកក្រៅភពអាក្រក់ទៅវិញ។

យ៉ាងណាមិញលោកChris Hemsworth និងនាង Tessa Thompson ដែលដើរតួជាភ្នាក់ងារ H និងភ្នាក់ងារ M ត្រូវប្រើអាវុធទំនើបៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសឆ្គងនៅលើផែនដី និងស្វែងរកការពិតថាអ្នកណាជាដង្កូវក្នុងសាច់នៃអង្គភាពមួយនេះ។ ចង់ដឹងថាតួអង្គទាំង២អាចដោះស្រាយបញ្ហាតាមវិធីណាសូមមកទស្សនារឿង Men in Black អន្តរជាតិ ដែលចាក់បញ្ចាំងចាប់ពីនៅថ្ងៃទី១៣ មិថុនានៅគ្រប់រោងភាពយន្តលេជេនតែម្តង៕