កាលពីថ្មីៗនេះក្រុមសិល្បករ សិល្បការិនី ជាច្រើននាក់បានប្រមូលផ្តុំគ្នាដើម្បីចែកមួកសុវត្ថិភាពដល់បងប្អូនដែលធ្វើដំណើរតាមម៉ូតូ បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ សកម្មភាពចែកមួយដើម្បីជួយជីវិត និងអប់រំច្បាប់ចរាចរណ៍នេះគឺទទួលបានការគាំទ្រ និងកោតសរសើរជាខ្លាំងពីសំណាក់មហាជន ជាពិសេសសុទ្ធសឹងតែតារាល្បីឈ្មោះចូលរួម។

ក្នុងនោះគេសង្កេតឃើញមានវត្តមានកូនកំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ និង សុវត្ថិ មុន្នីវណ្ណ បានចូលរួមផងដែរ។ គួររំលឹកឲ្យដឹងផងដែរថាកម្លោះសង្ហាទាំងពីរនាក់នេះ ទើបតែត្រលប់មកពីការសម្តែងនៅឯបរទេសជាមួយឪពុករបស់ខ្លួនគឺកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដោយទទួលបានជោគជ័យជាខ្លាំង គ្រាន់តែមកដល់ស្រុកវិញភ្លាមអ្នកទាំងពីរក៏សម្រុកមកចូលរួមធ្វើការងារសង្គមភ្លាមតែម្តង ពិតជាគួរឲ្យកោតសរសើរ៕