នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះមានការប្រកាសនៅលើបណ្តាញសង្គមដោយមានករណីបាត់ក្មេងអាយុ៩ខែ ដោយស្ត្រីជាអ្នកមើលថែទាំក្មេង បានលួចរត់ ហើយអូសក្មេងស្រីយកទៅ។ ក្មេងស្រីអាយុ៩ខែ បានបាត់កាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម្ដុំសាលាមីគីវ៉េ​ ពោធិ៍ចិនតុង​ ជិតព្រលានយន្ដហោះ។​ នេះបើយោងតាមគណនីហ្វេសប៊ុក SreyNeth Yun ជាម្តាយមីងបានសរសេររៀបរាប់ឲ្យដឹងថា៖

“ខ្ញុំបានបាត់ក្មួយស្រី​ ដែលមានភិនភាគដូចក្នុងរូប​ ម្សិលមិញពេលល្ងាច​ វេលាម៉ោង​ ៥:៣០​ ដោយមានបងស្រីម្នាក់នេះជាអ្នកមេីល​ ហេីយបានលួចរត់យកទៅ​ទាំងក្មេង។​ បេីមានបងប្អូនណា​ឃេីញមនុស្សស្រីនេះ​ ហេីយកូនក្មេងស្រីដូចក្នុងរូបនេះ​ សូមបងប្អូនជួយឃាត់ទុក​ (កុំវាយដំ​ អីណាបងប្អូន​ )​ ខ្ញុំសុំតែក្មេង​ ហេីយមនុស្ស ក្រុមគ្រួសារខ្ញុំនឹងធ្វេីទៅតាមច្បាប់​ ហេីយសូមជួយទំនាក់ទំនងមកតាមលេខទូរស័ព្ទ​ខាងក្រោមនេះ​ 0969 154 182 , 017 453 694 , 012 777 130 , 012 661 885សូមមេត្តាជួយស៊ែរផងបងប្អូន​ ក្មួយខ្ញុំទេីបតែបាន​ ៩ខែទេ​ គ្នាមិនដឹងអីទេ​ ខ្ញុំនិងគ្រួសារ​ សង្ឃឹមថានឹងអាចរកឃេីញឆាប់ៗនេះ​ សូមជួយផង​ ពុកម៉ែ​ បងប្អូន”៕