ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃក្រោយតារាប្រុសរូបសង្ហាដែលកំពុងមានប្រជាប្រិយភាពខ្ពស់ប្រចាំប្រទេសថៃ Tor Thanapob បានចូលបំបួសជាសង្ឃ ដោយផ្អាកការងារសិល្បៈមួយរយៈ។ តារាប្រុសដែលត្រូវបានគេស្គាល់ច្បាស់តាមរយៈរឿង “Hormones” និងរឿងចុងក្រោយរបស់លោកគឺរឿង “បេះដូងសិលា” បានធ្វើឲ្យមហាជនរំភើបចិត្ត និងកោតសរសើរជាខ្លាំង។

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ព្រឹកមិញនេះលោក Tor Thanapob បានចូលធ្វើពិធីឧបសមបទ ដើម្បីបំបួសជាសង្ឃតាមប្រពៃណីព្រះពុទ្ធសាសនាថៃ ក្នុងគោលបំណងចូលរៀនព្រះធម៌ សងគុណឪពុកម្តាយ ក្នុងអាយុ២៥ឆ្នាំ។ ក្នុងពិធីបំបួសនេះគឺត្រូវបានធ្វើឡើងយ៉ាងសាមញ្ញ និងស្ងប់ស្ងាត់ដោយមានតែក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធចូលរួមតែប៉ុណ្ណោះ។ យ៉ាងណាមិញពេលវេលានៃការបួសរបស់តារាប្រុសរូបនេះរយៈពេលយូរប៉ុណ្ណា និងថ្ងៃណាលោកនឹងវិលចូលសិល្បៈវិញគេពុំទាន់បានដឹងច្បាស់នោះឡើយ៕ ប្រភព៖ TrueID