មុននេះបន្តិចក្រុមហ៊ុន BS Company ដែលជាក្រុមហ៊ុនរបស់តារាសម្តែងស្រី Kim Tae Hee ភរិយារបស់ Rain បានរាយការណ៍ឲ្យដឹងថា តារាស្រីរូបនេះ ព្រមទាំងស្វាមីបានទិញផ្ទះនៅឯ California សហរដ្ឋអាមេរិក ក្នុងតម្លៃ ២លានដុល្លារ។ យោងតាមរយៈប្រភពបែកធ្លាយចេញពីសារព័ត៌មាន Newsen ដែលបានសរសេរថា​ «Kim Tae Hee បានទិញផ្ទះនៅក្នុងតំបន់ Irvine ដែលជាទីក្រុងក្បែរ Los Angeles សហរដ្ឋអាមេរិក ក្នុងគោលបំណងរៀបចំសម្រាប់អាជីពសម្តែងនៅទឹកដីអាមេរិក។

យ៉ាងណាមិញខាងក្រុមហ៊ុន BS Company បានទទួលស្គាល់នឹងបញ្ជាក់ថាតារាស្រីរូបនេះពិតជាបានទិញផ្ទះនៅ California ពិតមែន ប៉ុន្តែពួកគេមិនបានផ្តល់ចម្លើយថានៅក្នុងតំបន់ណានោះទេ ដោយមូលហេតុគឺច្បាស់ណាស់ថាតារាស្រីរូបនេះកំពុងត្រៀមខ្លួនចូលសម្តែងក្នុង ហូលីវូដ យ៉ាងពិតប្រាកដ។ គួរបញ្ជាក់ឲ្យដឹងដែរថាស្វាមីអ្នកនាង Kim Tae Hee លោក Rain បានចាកចេញពីកូរ៉េខាងត្បូង ទៅសហរដ្ឋអាមេរិក តាំងពីថ្ងៃទី២៩ ខែឧសភាម្ល៉េះ ហើយពេលនេះ Kim Tae Hee ក៏កំពុងពរពោះកូនទី២របស់នាងជាមួយស្វាមី ដោយពួកគេសន្និដ្ឋានថាកូនទី២នេះអាចនឹងកើតក្នុងកំឡុងខែកញ្ញាខាងមុខនេះ៕ ប្រភព៖ Soompi