បងប្អូននៅចាំនាង ក្អយ តារាកំប្លែងពូកែសំនួនវោហាស័ព្ទបានដែរឬទេ? នាង ក្អយ ដែលមានឈ្មោះពិតថា ជួន ចាន់រតនា គឺជាអតីតតារាកំប្លែងមួយរូបដែលមានប្រជាប្រិយភាព តែបន្ទាប់ពីមានរឿងអាស្រូវឆបោកជំពាក់លុយគេ មានការប្តឹងផ្តល់រហូតឡើងតុលាការកាលពីឆ្នាំ២០១៣រួចមក តារាស្រីរូបនេះក៏បានបាត់ខ្លួនពីពិភពសិល្បៈ ដោយពុំមាននរណាម្នាក់ដឹងដំណឹងនោះឡើយ។

ថ្មីៗនេះស្រាប់តែគេបានឃើញវត្តមានអតីតតារាកំប្លែងរូបនេះវិលត្រលប់ចូលសិល្បៈវិញក្នុងក្រុមរបស់លោក អាឡិច ចាន់ត្រា ក្រុមតន្ត្រីសម័យ AlexEntertainment Agency ក្នុងពិធីមង្គលការយ៉ាងសប្បាយរីករាយ។ ត្រលប់មកវិញលើកនេះសង្កេតឃើញថានាង ក្អយ ហាក់ប្រែប្រួលទៅជាស្រស់ស្អាតប្លែក សម្បុរប្រែជាសភ្លឺថ្លា មានសាច់មានឈាម ជាពិសេសគឺនាងមានសមត្ថភាពអាចច្រៀងបានយ៉ាងពីរោះទៀតផង៕