ផ្អើលបាត់!…តារាចម្រៀងរ៉េបអន្តរជាតិដ៏ល្បី នឹងមកប្រគំតន្ត្រីអបអរសាទរ GANZBERG ឈ្នះមេដាយមាសកម្រិតពិភពលោក!
សិល្បៈ June 13, 2019 sovann khmernote

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា ស្រាបៀរ GANZBERG តែងតែអញ្ជើញតារាចម្រៀងល្បីៗលំដាប់អន្តរជាតិមកសម្តែងនៅស្រុកខ្មែរយើងជាបន្តបន្ទាប់ នៅក្នុងកម្មវិពីពិសេសៗដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រ។

អ្វីដែលកាន់តែពិសេសអស្ចារ្យនោះ ដើម្បីអបអរសាទរ ស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection GANZBERG បានអញ្ជើញតារាចម្រៀងរ៉េបអន្តរជាតិដ៏ល្បីល្បាញមួយរូប គឺលោក Kid Ink មកចូលរួមប្រគំតន្រ្តីដ៏ពិសេសនេះ។
គួរឱ្យដឹងផងដែរថា លោក Kid Ink នឹងធ្វើការប្រគំតន្ត្រីដ៏ពិសេស នៅក្នុងកម្មវិធីជប់លៀងអបអរទទួលមេដាយ ដល់ទៅ ២ថ្ងៃជាប់ៗគ្នាតែម្តង ដោយថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើង Premium Sen Sok និង ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅទីក្រុងកោះពេជ្យ។

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕