ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាតារារ៉េបវ័យក្មេងលោក វណ្ណដា បានទទួលប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស ក្រោយពីបានចេញចម្រៀងរ៉េបល្បីៗជាច្រើនបទ ជាពិសេសគឺបទ “J+O”។ តារាចម្រៀងរ៉េបដែលកំពុងទទួលបានប្រជាប្រិយភាព ជាពិសេសក្នុងស្រទាប់យុវវ័យរូបនេះ បានឆក់យកចិត្តប្រិយមិត្តអ្នកគាំទ្រ ជាពិសេសនារីៗតាមរយៈសមត្ថភាព និងសម្លេងច្រៀងរ៉េបឡើងឡូយរបស់លោក។

មុននេះបន្តិច 12ME ឌូស្សស្មេ ដែលជាតារារ៉េបជនជាតិបរទេសតែអាចច្រៀងជាភាសាខ្មែរបាននោះ បានចាប់ដៃគ្នាជាមួយវណ្ណដា បង្ហាញពីការធ្វើការតែងទំនុកច្រៀងនឹងភ្លេងក្នុងរយៈពេល៣០នាទី។ ដោយបទដែលពួកគេបានធ្វើគឺជាបទរបស់លោក កែវ សារ៉ាត់ ចំណងជើងថា “ខាវអ៉ីដាងដួងចិត្ត” ដោយប្តូរផ្លាស់ចង្វាក់ទៅជាញាប់រន្ថើន និងទំនុកច្រៀងរ៉េបឡើងប្លែកអារម្មណ៍។ ពិតជាគួរឲ្យកោតសរសើរពិតមែន ត្រឹមតែ៣០នាទី វណ្ណដា អាចសរសេរទំនុកច្រៀងបានរួចមួយបទយ៉ាងពីរោះ។ តោះទស្សនាទាំងអស់គ្នា៖