កាលពីពេលថ្មីៗនេះលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សនៅសាលាអនុវិទ្យាល័យពោធិ៍សាត់ បានធ្វើការសំណូមពរដល់សប្បុរសជនក្នុងនិងក្រៅប្រទេស ឲ្យជួយឧបត្ថម្ភជាថវិកាដើម្បីទិញឧបករណ៍ភ្លេងពិណពាទ្យ សម្រាប់វង់ភ្លេងសាលាអនុវិទ្យាល័យពោធិ៍សាត់ សម្រាប់យកមកបង្ហាត់ក្មេងៗ អោយចេះលេងភ្លេង រៀនសិល្បៈបុរាណខ្មែរ ផ្ដល់ឱកាសឲ្យសិស្សានុសិស្សចូលរួមថែរក្សាវប្បធម៌ខ្មែរ។

ដោយអ្នកគ្រូ ទេព លក្ខិណា បានសំណូមពរអំពាវនាវ​ដល់សប្បរសជនក្នុង​និងក្រៅប្រទេស​​ ជួយជាថវិកាតាមកម្លាំងសទ្ធានៃទឹកចិត្ត​របស់បងប្អូនជាសប្បរសជន ជាវជាឧបករណ៍ភ្លេងបុរាណ​មួយវង់​ តម្លៃ​សរុប​ 2500$​ ដែលក្នុងនោះ​នាងខ្ញុំ​បានរាយតម្លៃមួយៗដូចតទៅនេះ​ រនាតបួនមុខ​ (1000$/250$)​ គងវង់តូច​ ធំ​ 500$​ ស្គរធំមួយគូ​ 450$​ សម្ភោរ200$​ ស្រឡៃតូច​ ធំ​300$/150$មួយ​ ឈឹង​ 50$។

អ្នកគ្រូក៏បានបញ្ចាក់ថាបងប្អូន​ជាសប្បរសជន​អាចផ្តល់ជាឧបករណ៍ណាមួយក៏បាន​(លក្ខណៈ​ជាក្រុម)​ឬ តាមកម្លាំងទឹកចិត្តដែលបងប្អូនមាន​ ក្នុង​ការជួយដល់សាលាយេីងទាំងអស់គ្នា​ សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ៗទៀត​ បានស្គាល់​ បានដឹង​ បានចេះពីសិល្បៈបុរាណខ្មែរផងដែរ ពត៌មាន​លំអិតសូមទំនាក់ទំនងមកកាន់លេខ​ 085636365៕ ប្រភព៖ ទេព លក្ខិណា គ្រូតូច