នៅ សូនីតា តារាសម្តែងស្រីមានសម្រស់ស្រស់ស្អាត មានសមត្ថភាព និងប្រជាប្រិយខ្ពស់។ តារាស្រីរូបនេះបានផ្អាកសម្តែងមួយរយៈធំក្រោយពេលដែលកំពុងពរពោះកូនដំបូងជាមួយស្វាមីដែលជាអតីត​អគ្គនាយក​រងវិទ្យុ និង​ទូរទស្សន៍​បាយ័ន លោក ទិត្យ ថាវរិទ្ធ។

យ៉ាងណាមិញបើទោះជាមានផ្ទៃពោះជិតគ្រប់ខែទៅហើយក្តៅ តែគេសង្កេតឃើញថា នៅ សូនីតា ហាក់នៅតែស្រស់ស្អាតជាពិសេសគឺនាងមានសុខភាពរឹងមាំដោយអាចធ្វើដំណើរទៅណាមកណាបានយ៉ាងសប្បាយរីករាយ។ កំឡុងពេលមានផ្ទៃពោះអ្នកម្តាយរូបនេះក៏បានចេញធ្វើដំណើរកម្សាន្តក្រៅប្រទេសផងដែរ។ ខាងក្រោមនេះគឺជារូបស្រស់ស្អាតជាច្រើនសន្លឹក ដែលតារាស្រីរូបនេះថតពេលជិតគ្រប់ខែ ស្រស់ស្អាតប្រកបដោយភាពជឿជាក់តែម្តង៕ ប្រភពរូប៖ Photocity