បងប្អូនភាគច្រើនមុខជាស្គាល់ច្បាស់តារាចម្រៀងស្រី សុខ ស្រីនាង ម្ចាស់បទ “ហត់ទេស្រលាញ់គេម្នាក់ឯង” ដែលជាតារាស្រីមានសម្រស់ស្រស់ស្អាត មានសម្លេងពីរោះ ជាមួយបទពិសោធន៍សិល្បៈជាយូរឆ្នាំ។ ថ្មីៗនេះតារាស្រីរូបនេះហាក់កំពុងមានទីផ្សារខ្ពស់ដោយសារសម្លេងពីរោះ រូបសម្ផស្ស ព្រមទាំងសមត្ថភាពរបស់នាង ដែលអាចច្រៀងនិងសម្តែងបានយ៉ាងល្អ។

មុននេះបន្តិច សុខ ស្រីនាង បានបង្ហោះរូបក្រៅឆាកជាមួយកំពូលតារាចម្រៀងប្រុសប្រចាំព្រះរាជាណាចក្រកម្ពុជាគឺលោក ព្រាប សុវត្ថិ ដែលបង្កឲ្យប្រិយមិត្តជ្រួលច្របល់ជាខ្លាំង។ គួររំលឹកឲ្យដឹងដែរថាតារាស្រីរូបនេះបានចូលផលិតកម្ម ហង្សមាស អស់ជាង២ឆ្នាំមកហើយ ដោយឡែកនាងពុំធ្លាប់បានចាប់ដៃគូច្រៀងជាមួយកំពូលតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ ម្តងណាឡើយ។ ពេលដែលឃើញរូបគូបែបនេះ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទទូចសុំឲ្យអ្នកទាំងពីរចាប់ដៃគូគ្នាច្រៀង ព្រោះពួកគេចង់ឃើញស្នាដៃថ្មីៗរបស់អ្នកទាំងពីររួមគ្នា៕