ជឿជាក់ថាបងប្អូនជាច្រើនមុខជារង់ចាំតាមដានទស្សនា MV របស់បទ “Sorry មួយលានដង” ពីកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ជាក់ជាមិនខាន។ ចម្រៀងមួយបទនេះគឺពេញនិយម​ និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ដោយមានទាំងការច្រៀង Cover ជាហូរហែពេញបណ្តាញសង្គម។

ពេលនេះអ្វីដែលបងប្អូនទន្ទឹងរង់ចាំបានមកដល់ហើយ! MV ផ្លូវការរបស់បទ “Sorry មួយលានដង” ចេញហើយ ដោយបានលើកយកសាច់រឿងពិតរបស់នារីម្នាក់មកថតជាកាយវិការ។ ទិដ្ឋភាពជាក់ស្តែងឆ្លុះបញ្ចាំងពីជីវិតពិតក្នុងចម្រៀងមួយបទនេះគឺពិតជាទាក់ទាញគួរឲ្យទស្សនា ជាពិសេសសាច់រឿងគឺល្អប្រៀបដូចជាខ្សែភាពយន្ត តួសម្តែងប្រុសស្រីក៏សម្តែងបានយ៉ាងសមមិនមានទាស់។ តោះទស្សនាទាំងអស់គ្នា៖