បងប្អូនមួយចំនួនធំមុខជាបានស្គាល់ជាក់ច្បាស់ជាមិនខានក្រុម យុវជនសំរាម ដែលជាក្រុមយុវជនស្ម័គ្រចិត្តចំណាយពេលវេលារបស់ខ្លួនប្រមូលសំរាម និងសំអាតបរិស្ថាន ដោយចាប់ផ្តើមចេញពីតំបន់លូទឹកស្អុយបឹងត្របែក។ អស់រយៈពេលជាច្រើនខែមកហើយដែលក្រុមយុវជនមួយក្រុមនេះ នៅតែបន្តធ្វើការងារនេះយ៉ាងសស្រាក់សស្រាំ មិនមានការរាថយទោះបីជាគ្មានការលើកស្ទួយឲ្យតម្លៃ ទទួលបានតែការបណ្តុះបង្អាប់ក៏ដោយ។

មុននេះបន្តិចក្រុមយុវជនសំរាមបានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកថា «ពួកខ្ញុំត្រូវការដបទឹកសុទ្ធជ័រគ្រប់ទំហំ សូមកុំបោះចោល ទុកវាឱ្យពួកខ្ញុំផង ដើម្បីយកមកកែច្នៃឱ្យក្លាយជារបស់ប្រើប្រាស់ផ្សេងៗ ជួយសន្សំគ្នា»។ ដូចនេះប្រសិនបើបងប្អូនមានសំបកដបជ័រសូមមេត្តាកុំបោះវាចោល ដោយទាក់ទងទៅកាន់ផេកដើម្បីផ្តល់ជូនក្រុមយុវជនសំរាម ក្នុងនាមខ្មែរជួយខ្មែរ រួមគ្នាដើម្បីបរិស្ថាន៕