ករណីចោរលួច ប្លន់ និងបន្លំ ហាក់កើតមានជាញឹកញាប់នាមួយរយៈក្រោយនេះ បើទោះជាសមត្ថកិច្ចដុតដៃដុតជើងបង្ក្រាបច្រើនលើកច្រើនសារក្តីតែហាក់នៅមានកម្រិត។ មុននេះបន្តិចតាមរយៈគណនីហ្វេសប៊ុកឈ្មោះថា Thy Mengly បានបង្ហោះឲ្យដឹងថា «ចោរលួចទូរស័ព្ទប៉ាខ្ញុំព្រឹកមិញ ហើយវាយក facebook ប៉ាខ្ញុំដាក់ Add Story ទៀត ចោរនេះបែកសាហាវ ជួយ Share ផងបងប្អូន កំពូលចោរម៉ង់»។

អាស្រ័យហេតុនេះប្រសិនជាបងប្អូនបានឃើញមនុស្សដែលមានមុខមាត់និងភិនភាគដូចខាងក្រោមនេះ សូមរាយការណ៍ដល់សមត្ថកិច្ច ក៏ដូចជាសាមីខ្លួនតាមរយៈគណនីខាងលើដើម្បីចាប់ជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់៕