ក្នុងខ្សែភាពយន្តថ្មីរបស់ Men in Black៖ អន្តរជាតិនេះប្រិយមិត្តនឹងពេញចិត្តជាមួយនិងការត្រលប់មកសហការណ៍គ្នាម្ដងទៀតរបស់បុរសសង្ហា Thor លោក Chris Hemsworth និងដៃគូរបស់ Thor ក្នុង Thor: Ragnarok កញ្ញា Tessa Thompson។ ក្នុងខ្សែភាពយន្តថ្មីនេះពួកគេនឹងសម្ដែងជាភ្នាក់ងារសម្ងាត់ដែលជួយកម្ចាត់ និងរក្សាសន្តិភាពរវាងមនុស្សនិង មនុស្សក្រៅផែនដី។ Chris នឹងសម្ដែងជាភ្នាក់ថារសម្ងាត់ Agent H ដែលធ្លាប់បានសាងនូវស្នាដៃជាច្រើនដល់ភ្នាក់ងារ Men in Black។ រីឯកញ្ញា Tessa Thompson នឹងសម្ដែងជាភ្នាក់ងារសម្ងាត់ Agent M ដែលនាងទើបនឹងទទួលបានងារមួយនេះ។

ភ្នាក់ងារសម្ងាត់ Men in Black បានបង្កើតឡើងដើម្បីជួយសង្គ្រោះពិភពលោកពីហានិភ័យដែលមនុស្សធម្មតាមិនអាចដោះស្រាយបាន។ ក្នុងរឿង “Men in Black៖ អន្តរជាតិ” នេះភ្នាក់ងារ M និង H នឹងត្រូវស្វែងរកជនក្បត់នៅក្នុង Men in Black។ ការតមប្រមាញ់របស់ពួកគេនឹងកើតឡើងជុំវិញពិភពលោក ដែលតម្រូវអោយពួកគេទាំងពីរជួបជាមួយនឹងតួអង្គអាក្រក់គ្រប់តំបន់។

ខ្សែភាពយន្ត “Men in Black៖ អន្តរជាតិ” គឺជាខ្សែភាពយន្តបែបកំប្លែង និងស៊ុបពើរ៍ហេរ៉ូដោយមានការសម្ដែងពីតារាសម្ដែងដ៏មានទេព្យកោសលលោក Chris និងកញ្ញា Tessa ដែលនឹងធ្វើអោយទស្សនិកជនផ្ទុះសំណើចទាំងពីដើមរហូតដល់ចប់ បូករួមនឹងអារម្មណ៌រំជើបរំជួលពីដំណើរផ្សងព្រេងរបស់ភ្នាក់ងារសម្ងាត់ទាំងពីរនេះនៅជុំវិញពិភពលោក។ ចង់ដឹងថាតើនឹងមានអ្វីកើតឡើងនៅផ្ទៃក្នុងរបស់ Men in Black កុំភ្លេចទៅទស្សនាខ្សែភាពយន្ត “Men in Black៖ អន្តរជាតិ” ដែលនឹងចាក់បញ្ចាំងនៅរោងភាពយន្តនាថ្ងៃទី ១៣ ខែ មិថុនាខាងមុខនេះ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។