កាលពីយប់មិញ ផលិតកម្មខ្មែរមេគង្គ បានបញ្ចេញ Trailer រឿងថ្មីរបស់ខ្លួនដែលមានចំណងជើងថា “ព្រឺ” ។ ជាមួយនឹងឈុតឆាកភ័យរន្ធត់ក្នុងរឿងនេះធ្វើអោយអ្នកវីភាគកុនក្នុងស្រុកមួយចំនួនសរសើរមិនដាច់ពីមាត់នូវសាច់រឿងបែបរន្ធត់ថ្មីមួយនេះ ក៏ដោយសារតែមានការជឿជាក់តាមបទពិសោធន៍នៃការជោគជ័យលើរឿង “បាត់ខ្លួន” និង”តម្លៃស្នេហ៍”។

ក្រោយពី ទស្សនាឈុត Trailer រួចមក ជឿថាទស្សនិកជននឹងញាក់សាច់ដោយសារមានឈុតឆាកសាហាវៗ ហើយចោទសួរថា “ អ្នកណាជាឃាតករ? “

ទស្សនា Trailer នៅទីនេះ៖

ហើយចម្លើយ “ អ្នកណាជាឃាតករ? “ គឺមាននៅគ្រប់រោងកុន ចាប់ពីថ្ងៃទី១៨ ខែកក្កដា ២០១៩ នេះតទៅ!