ខ្សែភាពយន្តកូរ៉េថ្មីមួយទៀតនឹងមកដល់រោងភាពយន្តនៃប្រទេសកម្ពុជាយើងនាថ្ងៃទី ១៨ ខែមិថុនានេះដែលមានចំណងជើងថា “កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង”។ ខ្សែភាពយន្តនេះផងដែរនឹងមានការចូលរួមសម្ដែងពីតារាសម្ដែងជួរមុខរបស់ប្រទេសកូរ៉េដែលមានដូចជាកញ្ញា កាំង សូរ៉ា (Kang So-Ra) និងជាពិសេសកំពូលតារាសម្ដែងនិងតារាចម្រៀងលោក ជុង ជី ហ៊ូន ដែលអ្នកទាំងអស់គ្នាស្គាល់គាត់ជា (លោក លី យ៉ុង ចេ ឬលោក រ៉េន) បូករួមទាំងតារាសម្ដែងល្បីៗជាច្រើនទៀតដែលហ្វេនរឿងភាគកូរ៉េជាច្រើនប្រាកដជាស្គាល់តារាសម្ដែងទាំងនេះ។

ខ្សែភាពយន្ត “កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង” គឺនិយាយពីប្រវត្តិសាស្ត្រនៃការក្រោកឈររបស់ប្រជាជនកូរ៉េនាសម័យអាណានិគមជប៉ុន។ អ៊ុម បុក ដុង គឺជាកម្លោះស្រុកស្រែមួយរូបដែលមានចិត្តស្មោះត្រង់ ព្រោះតែជីវភាពគ្រួសារ អ៊ុម បុក ដុង ត្រូវទៅរកការងារនៅឯទីក្រុង។ ព្រោះតែមានទេពកោសល្យក្នុងការជិះកង់ អ៊ុម បុក ដុង ត្រូវបានជ្រើសរើសជាអ្នកប្រណាំងកង់តំណាងអោយប្រជាជនកូរ៉េ។ ការប្រណាំងកង់រវាងប្រទេសកូរ៉េ និងប្រទេសជប៉ុន នាសម័យនោះគឺមិនមែនគ្រាន់តែជាការប្រកួតប្រជែងធម្មតានោះទេ ជោគវាសនានិង មោទនភាពរបស់ប្រទេសទាំងពីរគឺពឹងផ្អែកទៅលើកីឡាករទាំងនេះ។

ទស្សនិកជននឹងបានទស្សនានូវការប្រកួតប្រជែងលើទីលានប្រណាំងកង់ ភាពរីករាយនៃជ័យជនេះ ក៏ដូចជាភាពសោកសៅនៃការចាញ់ និងភាពកំប្លុកកំប្លែងរបស់តួអង្គនីមួយៗផងដែរ។ ចង់ដឹងថាជោគវាសនារបស់ កំពូលអ្នកប្រណាំងកង់ អ៊ុម បុក ដុង ក៏ដូចជាប្រជាជនកូរ៉េទាំងមូលនឹងទៅជាយ៉ាងណា? តើនៅទីបំផុតរវាងអ្នកប្រណាំងកង់កូរ៉េ អ៊ុម បុក ដុង និងកីឡាករជប៉ុនតែអ្នកណាជាអ្នកឈ្នះ? កុំភ្លេចទៅទស្សនាខ្សែភាពយន្ត “កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង” ដែលនឹងមានចាក់បញ្ចាំងនៅរោងភាពយន្តនាថ្ងៃទី ១៨ ខែមិថុនាខាងមុខនេះតទៅ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។