ជឿជាក់ថាបងប្អូនខ្មែរមុខជាស្គាល់ច្បាស់មិនខាន ក្រុម F4 ដែលជាក្រុមប្រុសស្អាតទាំងបួនកើតចេញពីខ្សែភាពយន្តភាគចិនរឿង “ស្នេហាបួនដួង”។ សាច់រឿងក្រុម F4 នេះគឺទទួលបានការចាប់អារម្មណ៍ជុំវិញពិភពលោក ដោយមានការផលិតឡើងវិញជាច្រើនលើកច្រើនសារនៅក្នុងប្រទេសជាច្រើនដូចជា កូរ៉េ ជប៉ុន និង ចិន ដែលជាម្ចាស់ដើមដំបូងនៃការផលិតនេះ។

ក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏បានជះឥទ្ធិពលពីរឿងនេះមិនតិចនោះដែរ ដោយសារតែវាជារឿងដ៏ល្បីមួយដែលមានសាច់រឿងទាក់ទាញ និងតួអង្គស្រស់ស្អាតមានទេពកោសល្យក្នុងការសម្តែង។ ដោយឡែកតាមរយៈប្រភពលោក ឃុន ធារិទ្ធ ហៅ Rith Omega អ្នកដឹកនាំក្នុងផលិតកម្ម ថោន លោកបានបង្ហាញនូវតួអង្គប្រុសស្រីជាច្រើននាក់ និងសួរចំណាប់អារម្មណ៍ការគាំទ្រពីមហាជន ដោយលោកចង់ផលិតរឿងភាគ “F4” ខ្មែរ ដែលយកមកចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ថោន។

ដោយ លោក ឃុន ធារិទ្ធ បានរៀបរាប់ថា៖ «អាចទេ​ បេីចង់ធ្វេី F4 version ខ្មែរ​ ជារឿងភាគ​ ក្នុងទូរទស្សន៍ ​Town ដោយមានតួអង្គដូចជា នែប ព្រំរិទ្ធិកា ជាតួនាង សាន់ឆាយ, ហាយ ប៉ោហុង ជាតួ តាវ មីងសឺ, វី យ៉ារ៉ូ ជា គួ ចាលឺយ, ជា លាងឈែ ជា ស៊ីមីន និង មីជូ ជួយ Vote និង Share បេីសិនជាគាំទ្រ និងចង់អោយឃេីញរឿងភាគនេះកេីតឡេីងឆាប់ៗនេះ​ ដេីម្បីឆាប់បានទស្សនាទាំងអស់គ្នា»៕

អត្ថបទ៖ មេសា