កាលពីពេលថ្មីៗនេះ នាយពែកមី បានធ្វើការប្រកាសស្វែងរកលោកយាយម្នាក់ដែលដើរបេះត្រកួនលក់គ្រាន់បានថវិកាចិញ្ចឹមជីវិត យ៉ាងណាមិញពែកមីក៏បានរកឃើញលោកយាយ ដោយលោកយាយមានទីលំនៅឯស្ទឹងត្រង់ ខេត្តកំពង់ចាម។

ដោយពែកមី បានដឹកនាំក្រុមការងារនាំយកជំនួយរបស់សប្បុរសជនមកជូនលោកយាយដោយមានគ្រឿងបរិភោគ និងថវិកាសរុបចំនួន៤លានរៀល។ នាយពែកមីបានសរសេររៀបរាប់យ៉ាងដូចេ្នះថា៖ “ខ្ញុំរកគាត់ឃេីញហេីយបងប្អូន​ គាត់រំភេីបណាស់​ ៤លានរៀល​ គាត់អាចឈប់ដេីរបេះត្រកួនលក់បាន២ឆ្នាំ​ ព្រោះគាត់បេះត្រកួនលក់មួយថ្ងៃបានតែ៥ពាន់រៀលទេ​ អរគុណបងប្អូនដែលបានចូលរួមថវិកា”៕