កាលពីថ្មីៗនេះ តារាកំប្លែង ចម្រៀង និងសម្តែងមានប្រជាប្រិយភាព នាយ ពែកមី បានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំងដោយបានចុះជួយផ្តល់អំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋ ដែលត្រូវខ្យល់បោកបក់រលំផ្ទះ។ ស្រាប់តែមានមតិមួយចំនួនបែរជារិះគន់រូបលោកថា​៖ «យ៉ាហុី! អូពេលឃើញផ្ទះពលរដ្ឋដួលរលំដោយសារខ្យល់កន្ត្រាក់ប៉ុណ្ណឹងហើយនៅឈរញញឹមចឹងបានទៀត? នេះឬអារម្មណ៍ចូលរួមរំលែកទុក្ខរបស់ពលរដ្ឋ? កាលពីភ្លើងឆេះផ្ទះពលរដ្ឋនៅស្ទឹងមានជ័យក៏ចឹងដែរអង្គុយញញឹមស្រស់ណាស់អាប្រិមប្រិយ។ បើក្នុងចិត្តគ្មានសេចក្តីអាណិតអាសូរទេកុំខំប្រឹងសម្តែងអី។ វាមិនដែលម៉ែអាណា ឃើញគេមានទុក្ខហើយនៅឈរញញឹមចេញទៀតទេហ្អា៎! អ្នកប្រាជ្ញស្រុកខ្មែរឆ្គួតឬជា?»។

ក្រោយមកនាយពែកមីក៏បានឆ្លើយតបទៅវិញភ្លាមៗថា «អស់លោកអ្នករិះគន់អេីយ​ ហេតុអ្វីពូកែមេីលឃេីញកំហុសម្ល៉េះ?​ គ្រាន់តែថតញញឹមនៅមុខផ្ទះដែលអត់ដួលប៉ុណ្ណឹងខុសដែរ​ ហេីយថាលោកគ្រូ គូ សុភាព​ សម្តែងធ្វេីអាណិតទៀត​ អ្នកឯងមេីលងាយទឹកចិត្តព្រះអង្គណាស់​ លោកគ្រូលោកជួយសង្គមណាស់​ ទាំងផ្សាយព្រះធម៌​ និងការងាមនុស្សធម៌»៕