ក្នុងឆ្នាំ២០១៩នេះ អត្រានៃជម្ងឺគ្រុនឈាមចំពោះកុមារតូចហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងដល់បណ្តាលប្រជាជនដែលរស់នៅតំបន់អាស៊ី ដែលជាតំបន់ក្តៅសើមងាយនឹងរងគ្រោះ។ យ៉ាងណាមិញថ្មីៗនេះ គំនិតដ៏ថ្មីប្លែក និងល្អមួយពីគ្រូបង្រៀនមួយរូបនៅឯប្រទេសថៃត្រូវបានចែករំលែកពេញបណ្តាញសង្គម ដោយអ្នកគ្រូរូបនោះបានចងមុងនៅក្នុងថ្នាក់រៀនដើម្បីការពារកូនសិស្សពីសត្វមូសខ្លា។

តាមរយៈប្រភពទំព័រហ្វេសប៊ុកដែលមានឈ្មោះថា รพ.สต. หนองกวั่ง បានបង្ហោះរូបភាពរបស់អ្នកគ្រូ ជាមួយកូនសិស្សដែលកំពុងសិក្សាក្នុងមុងទទួលបានការចាប់អារម្មណ៍ និងចែករំលែកជាច្រើន។ គំនិតនេះត្រូវបានមហាជនជាពិសេសពីសំណាក់អាណាព្យាបាលសិស្សពេញចិត្តជាខ្លាំង ព្រោះតែវាអាចជួយការពារកូនៗពួកគាត់ពីជម្ងឺគ្រុនឈាមផងដែរ៕