ជឿជាក់ថាបងប្អូនដែលនិយមតាមដាន និងទស្សនាខ្សែភាពយន្តភាគថៃមុខជាស្គាល់ច្បាស់នាង Cherry ក្នុងរឿងភាគ Club Friday The Series 6 ដែលសម្តែងដោយតារាស្រី Saiparn Apinya ជាក់ជាមិនខាន។ ពេលនេះតារាស្រីរូបនេះ និងគូស្នេហ៍បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីហើយ។

Saiparn Apinya និង Wut Nantawut ដែលជាតារាសម្តែងប្រុសស្រីនិយមលេងខ្លួនតាមបែបអឺរ៉ុប និងចូលចិត្តសាក់នៅលើដងខ្លួន។ ពួកគេតែងពីរតែងបណ្តើរគ្នាជារឿយទៅសាងអនុស្សាវរីយ៍នៅកន្លែងផ្សេងៗ ស្រាប់តែស្ងាត់ៗដឹកដៃគ្នាចូលរោងការកាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ព្រឹកមិញនេះ។ ក្រោយពេលមើលចិត្តមើលថ្លើមគ្នាអស់រយៈពេល២ឆ្នាំរួចមក Saiparn Apinya និង Wut Nantawut បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីថៃ ដោយមានការចូលរួមពីសាច់ញាតិប្រុសស្រីរបស់ខ្លួនយ៉ាងច្រើនកុះករ។ មហាជនក៏បានសម្តែងការអបអរគូស្នេហ៍មួយគូនេះពេញបណ្តាញសង្គមផងដែរ៕