មហាជនច្បាស់ជាស្គាល់ច្បាស់ថា លោកឧញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត តែងតែធ្វើនូវអំពើសប្បុរសធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទីទាល់ក្រ ជាហេតុធ្វើឲ្យលោកទទួលបានការគោរពស្រលាញ់ខ្លាំងពីមហាជន។ យ៉ាងណាមិញថ្មីៗនេះ លោកឧញ៉ា ទៀ វិចិត្រ បានបង្ហាញទង្វើដ៏ប្រពៃមួយទៀត ទៅលើលោកយាយមួយរូប ដែលរស់នៅយ៉ាងលំបាកតែម្នាក់ឯងគ្មានកូនចៅមើលថែ ដោយលោកយាយមានមុខរបរលក់ផ្លែឈើ ម្នាស់ ម្កាក់ ត្របែក នៅក្បែរស្តុបផ្សារដេប៉ូ នៅក្រោមកម្តៅថ្ងៃក្ដៅហែងយ៉ាងកម្សត់។

លោកយាយមានវ័យ៦៨ឆ្នាំ រស់នៅសំយ៉ាបផ្ទះដោយត្រូវបានម្ចាស់ផ្ទះក្បែរនោះចិត្តល្អផ្តល់កន្លែងឲ្យស្នាក់ពោលគឺសំយ៉ាបផ្ទះគ្រាន់សង់ខ្ទមកម្សត់រស់នៅ។ លោកយាយបានថ្លែងប្រាប់លោកឧញ៉ា ទៀ វិចិត្រ ថាចាប់តាំងពីម្តាយលោកយាយស្លាប់ លោកយាយមករស់នៅក្រុងភ្នំពេញ ហើយបច្ចុប្បន្នលោកយាយ ជួបស្ថានភាពបាក់ជើង គ្រេចចង្កេះដើរកាន់ឈើច្រត់ លោកយាយលក់ផ្លែឈើ បន្លែ នៅស្តុបក្បែរផ្សារដេប៉ូ។ ហើយលោកឧញ៉ា ទៀ វិចិត្រ បាននាំយកជាសម្ភារៈគ្រឿងបរិភោគព្រមទាំងថវិកាមួយចំនួនគ្រាន់​បានលោកយាយសម្រួលជីវភាពប្រចាំថ្ងៃ ហើយលោកយាយក៏បានលាន់មាត់យ៉ាងត្រេកអរថា “ដូចនាំកឋិនមកឲ្យខ្ញុំចឹងលោក”៕ សូមទស្សនាវីដេអូនៅខាងក្រោម៖