តារាសម្តែងថៃ លោក Naphat Siangsomboon ហៅ Nine Naphat តួឯកប្រុសក្នុងរឿង Friend Zone នឹងមកប្រទេសកម្ពុជាជាលើកដំបូងដើម្បីចូលរួមសម្ពោធកម្មវិធីផ្សព្វផ្សាយភាពយន្តថៃ Thai Film Festival 2019 នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច នៅផ្សារទំនើប Aeon Mall សែនសុខ។ នេះយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកផ្លូវការ Thai Trade Center, Phnom Penh កាលពីម្សិលមិញបានបញ្ជាក់ថាកម្មវិធីនេះរៀបចំឡើងដោយស្ថានតំណាងពាណិជ្ជកម្មថៃប្រចាំរាជធានីភ្នំពេញ។

គួរបញ្ជាក់ថាកម្មវិធីនេះនឹងធ្វើការចាក់បញ្ជាំងខ្សែភាពយន្តថៃដ៏ល្បីទាំង៥មានរឿង Friend Zone, និស្ស័យស្នេហ៍អាប, ប្រពន្ធខ្មោច, ម៉ូតូឌុបបះសក់ និង បងប្រុសកំពូលកូរ ចាប់ពីថ្ងៃទី ២៤ – ២៨ ខែ កក្កដា ឆ្នាំ២០១៩ នៅរោងភាពយន្ត Major Cineplex by Smart ផ្សារទំនើប Aeon Mall សែនសុខ និងរោងភាពយន្ត Legend ផ្សារ City Mall ចំពោះសំបុត្រទស្សនានឹងមានការចែកជូនដោយឥតគិតថ្លៃនៅរោងភាពយន្ត៕