ប្រធានក្រុម យុវជនសំរាម សាន ដារ៉ាវីត ប្រកាសសុំជំនួយពីបងប្អូនម្នាក់ត្រឹមតែ១ដុល្លារ ដើម្បីបន្តការផលិត សួនច្នៃសំរាម និង កាហ្វេបរិស្ថាន
សង្គម July 5, 2019 SAM

កាលពីថ្មីៗនេះក្រុម យុវជនសំរាម ដែលជាយុវជនជួយសង្គមបានច្នៃប្រឌិតវត្ថុថ្មីៗជាច្រើន ដូចជាការច្នៃសំបកដប សំបកកំប៉ុង កង់ឡាន ចានបង្គន់ឲ្យចេញជាសួនផ្កាយ៉ាងស្រស់ស្អាតដោយហៅថា “សួនច្នៃសំរាម”។

ក្នុងនោះលោក សាន ដារ៉ាវីត ក៏បានបង្ហើបឲ្យដឹងតាមរយៈការ Lives វីដេអូនៅបណ្តាញសង្គម ដោយលោកបាននិយាយថា «2យប់ហើយ ទល់ភ្លឺ 1ដុល្លារបស់អ្នកពិតជាសំខាន់ណាស់សំរាប់ពួកយើង សួនច្នៃសំរាម និង កាហ្វេបរិស្ថាន! យេីងពិតជាត្រូវការ ការចែករំលែកនិងការជួយពីបងប្អូន​៖ +គណនីយធនាគា ABA: 000487357 (San Daravit) +គណនីយធនាគា ACLEDA: 34730053092616 (San Daravit) +លេខទំនាក់ទំនងៈ 069216085 (smart)។

លោកក៏បានបន្ថែមថា «សួនច្នៃសំរាម បានធ្វើចេញរូបរាងចំនួន ៧០%ហើយ ដោយបងប្អូនអាចចូលរួមកែច្នៃជាមួយពួកគាត់បាន ចំណែកឯកាហ្វេបរិស្ថានពុំទាន់សម្រេចនោះឡើយ ព្រោះលោកកំពុងត្រូវការថវិកាជំនួយក្នុងការទិញម៉ាស៊ីនឆុងកាហ្វេ និងការចុះឈ្មោះយកសិទ្ធធ្វើអាជីវកម្មពីខាងរដ្ឋាភិបាល។ ចំពោះសួនច្នៃសំរាម និងកាហ្វេបរិស្ថាននេះនឹងបើកឲ្យប្រើប្រាស់ដោយពុំយកប្រាក់នោះឡើយ តែបងប្អូនអាចជួយគាត់ត្រឹមម្នាក់ 1 ដុល្លារប៉ុណ្ណោះសម្រាប់ទុកក្នុងប្រើប្រាស់»៕