អតីតតារាកំប្លែង តាក់ស៊ី បានសាងផ្នួសចូលបម្រើក្នុងព្រះពុទ្ធសាសនា នៅវត្តថ្មីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្នុងនោះផងដែលថ្មីៗនេះព្រះតេជគុណ តាក់ស៊ី ក៏បានសម្តែងធម្មទេសនាគ្រែដំបូង ព្រះតេជគុណក៏បានសង្ឃដីកាធ្វើឲ្យមានបរិយាកាសរីករាយ និងធ្វើឲ្យព្រះតេជគុណ លោកតាលោកយាយឯទៀតដែលកំពុងស្តាប់ធម្មទេសនាសើចពេញរោងបុណ្យតែម្តង។

គួររំលឹកថា ព្រះតេជគុណ តាក់ស៊ី ឆ្លងកាត់ការលំបាកតស៊ូរហូតប្រឡង​ជាប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ក្នុង​ក្រុម​កំប្លែង CTN នៅ​ឆ្នាំ២០១០ រហូតជោគជ័យដូចសព្វថ្ងៃនេះប៉ុន្តែដោយមានជម្ងឺប្រចាំកាយអតីតតារាកំប្លែងតាក់ស៊ី ក៏សម្រេចចិត្តសាងផ្នួសកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅនេះ៕ សូមទស្សនាការសម្តែងធម្មទេសនាគ្រែដំបូងរបស់ព្រះតេជគុណ តាក់ស៊ី នៅខាងក្រោមនេះ៖