កាលពីពេលថ្មីៗនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមអនុញ្ញាតជំរាបជូនដល់សាធារណៈជន និងម្ចាស់បណ្តាញទំនាក់សង្គម(facebook)ឈ្មោះ OI Vy ជ្រាបថាៈ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសូមធ្វើការបំភ្លឺចំពោះការលើកឡើងរបស់ម្ចាស់facebook ឈ្មោះ OI Vy ថ្ងៃទី 0២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានចុះរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅវេលាម៉ោង ១៤.00នាទីដល់ម៉ោង ១៧.០០នាទីថ្ងៃ ផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចខាងជើងស្តុបផ្លូវ៦០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិវត្តចុងស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

“ក្នុងអនុក្រឹត្យ ៤៤ អំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា ៤៧ និង៤៨ ម្ចាស់ឡានត្រូវបំពេញបែបបទ ដូចមានចែងក្នុងច្បាប់ កន្លងមកកម្លាំងចរាចរណ៍យើងដោយយកគោលការណ៍ណែនាំអប់រំផ្សព្វផ្សាយ។ ដោយការសង្កេតឃើញឡាននោះល្មើសផ្លាកលេខទើបក្រុមការងារ កាក់អោយចូលគោលដៅ ដើម្បីត្រួតពិនិត្យ មិនមានការពិន័យ គ្រាន់តែពន្យល់អោយម្ចាស់ទៅចុះបញ្ជីស្នើសុំផ្លាកលេខ តាមច្បាប់។”

គួរបញ្ជាក់ថាកាលពីម្សិលមិញនេះយោងតាមគណនីហ្វេសបុកឈ្មោះ សុីម ចាន់សុី បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ហុតឈាមគ្នាទាំងរស់ពេកហើយ នេះជាសកម្មភាពប៉ូលីសចរាចរណ៍ខេត្តសៀមរាប ចំណុចផ្លូវ60ម ទី02/07/2019. ដែលលោកបានឃាត់ឡានទើបទិញបាន10 ថ្ងៃហើយពិន័យចំនួន400000៛ ដោយឡានគ្មានស្លាកលេខ ដោយហេតុថាលើសការកំណត់ចំនួន3ថ្ងៃ ។គាត់ថា សារាចរណ៍ថ្មីឡានជិះគ្មានស្លាកលេខបានតែ7ថ្ងៃពីទិញ។ មានរាស្រ្តជាច្រើនកំពុងជួបបញ្ហានេះ សូមលោកមេប៉ូលីសជួយមើលផង តើឡានគ្មានស្លាកលេខអាចជិះបានប៉ុន្មានថ្ងៃបន្ទាប់ពីទិញ? ចុះធ្វើស្លាកលេខ 7ថ្ងៃរួចរាល់អត់?ជួយបកស្រាយផង អរគុណ។