ខេម តារាចម្រៀងសម្លេងស្អក មានទឹកដមពីរោះប្រចាំផលិតកម្ម ថោន ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ តាមរយៈសមត្ថភាពដែលអាចច្រៀងបានមិនថាបទញាក់ បទមនោសញ្ចេតនា ឬក៏បទប្រពៃណី។ ទោះបីជាខេម មិនសូវបានបង្ហាញមុខតាមកញ្ជក់ទូរទស្សន៍ក្នុងស្រុក ប៉ុន្តែតារាប្រុសរូបនេះត្រូវប៉ាន់ខ្លាំងក្នុងការចេញទៅច្រៀងនៅក្រៅប្រទេស។

ជាក់ស្តែងណាស់ខណៈដែលលោក ខេម កំពុងតែសម្តែងនៅក្រៅប្រទេស លោកក៏ទទួលបាននូវព័ត៌មានមួយដែលបង្ហាញក្រុមគ្រួសារក្រីក្រមួយនៅខេត្តកំពង់ឆ្នាំង ដោយមានស្ត្រីជាម្តាយ រស់នៅយ៉ាងលំបាកជាមួយនឹងកូនស្រី ដោយដំបូលធ្លុះធ្លាយ រកព្រឹកខ្វះល្ងាច។ លោកក៏បានធ្វើការប្រកាសដល់មហាជនសប្បុរសជនណាដែលចង់ចូលរួមជាមួយលោក ដោយតារាចម្រៀង ខេម បានសរសេររៀបរាប់ថា៖ “ជំរា​បសួ​របង​ប្អូន​ខ្មែរ​គ្រប់​រូប ខ្ញុំ​មិន​ដឹង​ថា​គាត់​ជា​អ្នក​ណា​ទេ​ប៉ុន្តែ​ដឹង​តែម្យ៉ា​ង​ទេ​គឺ​គាត់​ជា​ខ្មែរ​ដូចខ្ញុំ ហើយ​អ្វី​ដែលខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​គឺ ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​នូវ​រស់​ជាតិ​ជីវិត​នេះ​ដែរ ខ្ញុំ​មាន​បំណង​ចង់​ធ្វើដំ​បូល​ជូន​គាត់ មាន​បង​ប្អូន​ណា​ចង់​ចូល​រួម​នឹងខ្ញុំ​ទេ”៕