ប្រិយមិត្តអ្នកអានមួយចំនួនច្បាស់ជាបានឃើញនូវវីដេអូជាបន្តបន្ទាប់ដែលតារាសម្តែងបរទេសល្បីៗបានធ្វើការបង្វិលខ្លួនទាត់គំរបដបឲ្យរបើក ដោយការទាត់ពោរពេញទៅដោយការបង្ហាញនូវក្បាច់គុណយ៉ាងប៉ិនប្រសប់។ លោកអ្នកច្បាស់ជាងើយឆ្ងល់ហើយថាតើវីដេអូនេះចេញពីប្រភពណា។

តាមពិតទៅប្រភពដើមនៃ Bottle Cap Challenge នេះគឺមិនច្បាស់លាស់ទេប៉ុន្តែវាបានផ្សព្វផ្សាយដំបូងនៅក្នុងរង្វង់សិល្បៈក្បាច់គុន។ ប្រហែលជាដំបូងឡើយអ្នកដែលនាំអាចនោះគឺកីឡាករតេក្វាន់ដូ លោក Farabi Davletchi ដោយកីឡាកររូបនោះបានធ្វើការអំពាវនាវឱ្យតារាល្បីចូលរួមលេងChallengeមួយនេះ។

ជាក់ស្តែងណាស់តារាបរទេសល្បីៗទូទាំងសាកលលោកបាននាំគ្នាធ្វើវីដេអូ #BottleCapChallenge មានដូចជា តារាសម្តែងលោក Jason Statham កីឡាករប្រដាល់Connor McGregor តារាសម្តែងDonnie Yenហៅកុំកុំ តារាសម្តែងលោក ryan reynolds តារាចម្រៀង Ellie Goulding ព្រមទាំងតារាល្បីជាច្រើនដួងទៀត រហូតដល់មានអ្នកលេងបណ្តាញសង្គមទូទាំងពិភពលោកឯទៀតបាននាំគ្នាថតវីដេអូChallengeនេះ។ ប្រិយមិត្តអ្នកអានមានចំណាប់អារម្មណ៍អាចសាកលេងBottle Cap Challenge នេះបានណា៕