កាលពីប៉ុន្មានខែមុនតារាចម្រៀងស្រុកស្រែល្បីឈ្មោះប្រចាំប្រទេសថៃ Takkatan Chonlada បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយនាងបានបង្ហាញភាពហ៊ឺហាពីទ្រពសម្បត្តិដែលនាងរកបានដោយកម្លាំងញើសឈាមនាង។ តារាស្រីរូបនេះបានទិញផ្ទះវិឡាដ៏ធំមួយដោយចំណាយលុយអស់ជាង ៨ លាន ៥ សែនបាត ដោយនាងមានតុបតែងបន្ថែមចំណាយប្រមាណ ៦សែនបាត។

ជីវិតឡូយឆាយហាក់ធ្វើឲ្យតារាស្រីរូបនេះនៅមិនបានស្ងប់សុខនោះឡើយ ព្រោះរស់នៅផ្ទះធំស្កឹមស្កៃបានតែប៉ុន្មានខែ តារាស្រីរូបនេះបានប្រកាសលក់ផ្ទះនោះក្នុងតម្លៃ៨លានបាត។ ក្រោយពេលប្រកាសលក់ផ្ទះរួចមក Takkatan Chonlada បានចាកចេញពីទីក្រុងទៅរស់នៅឯផ្ទះនៅស្រែចម្ការ ក្នុងស្រុកនគររាជសីមា ខេត្តខនគែន ប្រទេសថៃ ជាមួយប្រទេសលោកឪពុកអ្នកម្តាយ។ ជីវិតរស់នៅស្រុកស្រែចម្ការរបស់នាងហាក់មានក្តីសុខជាខ្លាំង ដោយនាងពេញចិត្តនឹងសុភមង្គលមួយនេះជាខ្លាំង ទោះវាមិនឡូយឆាយ ហ៊ឺហា តែអ្វីដែលនាងទទួលបានគឺភាពកក់ក្តៅរស់ជុំគ្រួសារ និងធ្វើអ្វីដែលនាងចង់ធ្វើ ដូចជាការមើលថែទាំសត្វ ធ្វើចម្ការ ដោយប្រើជីវិតសាមញ្ញៗ៕