ករណីជនខិលខូចឆ្លៀតឱកាសបន្លំ ក្នុងពេលដែលយើងធ្វេសប្រហែសតែងកើតមានឡើងជាញឹកញាប់ក្នុងសង្គមខ្មែរ។ ជាក់ស្តែងថ្មីៗនេះមានករណីមួយកើតឡើងនៅឯផ្សារទំនើប អូឡាំព្យា ដែលជាផ្សារទំនើបទើបបើកថ្មី បណ្តាលឲ្យមានមនុស្សម្នាផ្អើលឈូឆរបាក់ទឹកបាក់ដីចូលទស្សនា។

ឆ្លៀតក្នុងឱកាសនេះជនខិលខូចក៏បានបន្លំវះកាបូបយុវជនមួយរូប យកអស់ទ្រព្យសម្បត្តិនៅពេលដែលមានមនុស្សច្រើនពុំបានចាប់អារម្មណ៍។ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Momo Momo បានបង្ហោះឲ្យដឹងថា «អ្នកដែលដេីរលេងផ្សារទំនេីប អូឡាំព្យា ប្រុងប្រយ័ត្នតិចណា ក្រុមចោរលួចវះកាបូប មានរៀងរាល់ថ្ងៃ ជាពិសេសកន្លែងចង្អៀត។ ខ្ញុំជួបហេីយ កាបូបលុយ វាយកទៅប្លុងចោលក្នុងបន្ទប់ទឹក ចង់ប្តឹងសន្តិសុខផ្សារ រឺប៉ូលីស ក៏គេមិនអន្តរាគមន៍ និងតាមចាប់ជនល្មេីសភ្លាមៗដែរ គេនិយាយថា មុខសញ្ញាចាស់ មានអ្នកធ្លាប់បាត់តាំងពីបេីកផ្សារដំបូងម្ល៉េះ។ ចឹងសន្តិសុខ នៅតែអោយចោរចូលផ្សារលួចប្រជាជនរហូតទៅ! ខ្ញុំផុសវីដេអូនេះ គ្រាន់តែចង់ដាស់តឿនបងប្អូនដែលទៅលេងផ្សារនឹង អោយប្រុងប្រយត្ន័ ព្រោះទ្រព្យសម្បត្តិជាញេីសឈាម ទម្រាំសន្សំបាន។ បញ្ជាក់: មានអ្នកបាត់ច្រេីនណាស់ តែគ្មានតម្រុយនឹងបានរបស់មកវិញទេ»៕