Miss Universe Cambodia ២០១៩ ចូលរួមកម្មវិធី សាងសង់លំនៅដ្ឋានដោយកញ្ញាឯកចក្រវាលកម្ពុជា ២០១៩ នៅឯខេត្តកណ្តាល ទទួលបានការកោតសរសើរពីមហាជន
សិល្បៈ July 6, 2019 SAM

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមការងាររបស់ Arise Model Agency ព្រមទាំងបេក្ខភាព Miss Universe Cambodia ២០១៩ បានចូលរួមកម្មវិធី សាងសង់លំនៅដ្ឋានដោយកញ្ញាឯកចក្រវាលកម្ពុជា ២០១៩ នៅឯខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា។ គេសង្កេតឃើញថាមហាជនហាក់ពេញចិត្តជាខ្លាំងចំពោះការចូលរួមធ្វើការងារជួយសង្គមបែបនេះពីក្រុមបវរកញ្ញា Miss Universe Cambodia ២០១៩ ដោយម្នាក់ៗត្រូវបានគេកោតសរសើរមិនដាច់ពីមាត់ ព្រោះក្រៅពីមានរូបសម្ផស្សស្រស់ស្អាត ថែមទាំងមានសណ្តានចិត្តថែមទៀត។

កម្មវិធីសាងសង់លំនៅដ្ឋានដោយកញ្ញាឯកចក្រវាលកម្ពុជា ២០១៩ នេះត្រូវបានរៀបចំឡើងដោយ Habitat for Humanity Cambodia ដើម្បីបង្ហាញពីការសាមគ្គីគ្នារវាងបុរស និងស្រ្តី ព្រមជាមួយភាពចុះសម្រុងគ្នាធ្វើការជួយគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀតវាក៏បានអប់រំដល់ប្រជាពលរដ្ឋប្រចាំតំបន់ឲ្យដឹងពី អនាម័យស្អាត និងការលាងសម្អាតដៃឲ្យបានត្រឹមត្រូវផងដែរ៕