ថ្មីៗនេះ អតីតបេក្ខភាព The Voice Kids Cambodia ឆេង ប្រសិទ្ធ ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាក្មេងតូចរូបសង្ហា មុខមាត់ដូចកូរ៉េ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គម ក្រោយពេលដែលបានបង្ហោះវីដេអូច្រៀង Cover បទចម្រៀងក្រុមដ៏ល្បីរបស់កូរ៉េខាងត្បូង BTS បទ “Boy With Luv” ជាភាសាអង់គ្លេស។

បន្ទាប់ពីវីដេអូរបស់ ឆេង ប្រសិទ្ធ ច្រៀង Cover បទចម្រៀងក្រុម BTS ត្រូវបានបង្ហោះក្នុងបណ្តាញសង្គមគេសង្កេតឃើញមានការចែករំលែក និងកោតសរសើរពេញបណ្តាញសង្គម ជាពិសេសគឺមហាជនពេញចិត្តខ្លាំងនូវសមត្ថភាពតារាចម្រៀងវ័យក្មេងរូបនេះ។ គួរបញ្ជាក់ឲ្យដឹងដែរថា ទោះបីជា ឆេង ប្រសិទ្ធ ពុំទទួលបានជ័យលាភីក្នុងការប្រលង The Voice Kids Cambodia តែប្រជាប្រិយភាពដែលរូបគេទទួលបានហាក់មិនធម្មតានោះឡើយ ព្រោះតែសមត្ថភាពដែលអាចច្រៀង និងរាំបានយ៉ាងល្អរបស់គេ។ តោះទស្សនាវីដេអូខាងក្រោមនេះ ដើម្បីដឹងកាន់តែច្បាស់៖