ម្ចាស់ខ្សែក្រវាត់៨ប្រភេទទម្ងន់ Manny Pacquiao នឹងត្រូវចេញមកដណ្តើមខ្សែក្រវាត់ WBA World Welterweight Champion ជាមួយកីឡាករអាមេរិក Keith Thurman នៅថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 2019 នេះហើយ មហាព្រឹត្តិការណ៍ដ៏កក្រើកនេះទទួលសិទ្ធផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅ កម្ពុជាដោយទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV ចាប់ពីម៉ោង 8ព្រឹក តទៅ។ ចំពោះការប្រកួតនេះគ្រូបង្វឹករបស់ Pacquiao គឺលោក Freddie Roach បាននិយាយថា ‘‘ Manny គឺពិតជាលឿនខ្លាំងណាស់។ គាត់អាយុ 40ឆ្នាំ ហើយតែល្បឿននិងការវាយរបស់គាត់ដូចកាលនៅ seven-division world champion ដូច្នោះដែរ។

ចំណែកឯ Thurman គឺយឺតជាង Ketchup Heinz ។ លោក Manny ប្រាកដជាឈ្នះ Thurman ក្នុងការប្រកួតលើកនេះ’’។ រង់ចាំទស្សនាទាំងអស់គ្នាថាតើការប្រកួតដ៏ញ៉ាក់សាច់លំដាប់ពិភពលោកនេះនឹងមានភាពរំជើបរំជួលយ៉ាងណា! មហាព្រឹត្តិការណ៍ដ៏កក្រើកនេះទទួលសិទ្ធផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV ដែលបានចូលរួមឧបត្ថម្ភដោយ ភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុនឧស្សាហកម្ម ទុយោ និង ក្បឿង ជីបម៉ុង៕