ធ្លាប់តែទស្សនាកម្មវិធី X Factor របស់បរទេសហើយស្រម៉ៃចង់ឲ្យមាននៅកម្ពុជាពេលនេះការរង់ចាំ បានមកដល់ហើយ គឺមកដល់យប់នេះតែម្តង។ កម្មវិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំ X-Factor Cambodia នឹងចាប់ផ្តើមធ្វើការចាក់ផ្សាយវគ្គដំបូង Judge Audition សប្តាហ៍ទី១ នារាត្រីនេះហើយ វេលាម៉ោង 8យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

រង់ចាំទស្សនាថាតើនឹងមានបេក្ខជនល្អយ៉ាងណាខ្លះ ហើយជាពិសេសនោះគឺគណកម្មការសុទ្ធតែជា តារាចម្រៀងលំដាប់កំពូលទៀតដឹងតែកប់ហ្មង។ កុំខនខានរាត្រីនេះវេលាម៉ោង 8យប់ នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV កម្មវិធីប្រលងចម្រៀង ដ៏ល្បីរន្ទឺនេះបានចូលរួមឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា និង ទឹកបរិសុទ្ធកម្ពុជា៕