សាកលវិទ្យាល័យបានធ្វើការរៀបចំសាង់សង់រូបចម្លាក់សាកលវិទ្យាធិការរបស់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣រូបដែលស្លាប់បាត់បង់ជីវិត គឺមាន បណ្ឌិត ភឹង តុន, លោក ង៉ោហ៊ូ ប៊ុណ្ណាវឌ្ឍ និង សាស្ត្រាចារ្យ វ៉ាស៊ីម សំរិទ្ធ ដើម្បីជាការដឹងគុណនិងឲ្យសិស្សានុសិស្សជំនាន់ក្រោយបានស្គាល់។ យ៉ាងណាមិញក្រោយពីសាងសង់រួចគឺមានតែ២រូបសំណាកប៉ុណ្ណោះគឺសាស្ត្រាចារ្យមហាបរិញ្ញា ភឹង តុន និងឯកឧត្តម វ៉ាស៊ីម សំរិទ្ធ ចំណែកឯលោក ង៉ោហ៊ូ ប៊ុណ្ណាវឌ្ឍ នៅមិនទាន់អាចសាងសង់បានព្រោះតែរករូបថតរបស់លោកពុំទាន់ឃើញ។

ក្នុងនោះបន្ទាប់ពីសាងសង់រួចសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំធ្វើពិធីសម្ពោធរូបសំណាក សាស្ត្រាចារ្យមហាបរិញ្ញា ភឹង តុន និងឯឧ វ៉ាស៊ីម សំរិទ្ធ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤រសៀលស្អែកនេះ។ ក្រោយពីពិធីសម្ពោធចប់នឹងមានការបញ្ចាំងភាពយន្តរឿង «About my father» ដែលនិយាយពីមរណៈភាពរបស់ សាស្ត្រាចារ្យភឹង តុន នៅ ស២១ និងមានការបណ្តែតគោមតូចៗនៅអាងទន្លសាបក្នងសាកលវិទ្យាល័យ។ ដូច្នេះសូមសិស្សានុសិស្ស សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញអញ្ជើញចូលរួមឲ្យបានច្រើនកុះករ៕

ប្រភព៖ Chealy Chet/សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដោយ៖ ណារ៉ែន