បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស និងការប្រកាសចេញជាផ្លូវការនូវ “យុទ្ឋសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនិងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស UN ប្រកបដោយជោគជ័យបំផុតក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។

ស្រាប់តែមុននេះបន្តិចសម្តេចបានបង្ហោះពីបញ្ហាគ្រេចស្មាខាងស្តាំរបស់សម្តេច ដោយសម្តេចបានបង្ហោះនៅលើហ្វេសបុកថា៖ “ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ និងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំទៅឱ្យគ្រូពេទ្យសិង្ហបូរី ពិនិត្យនិងព្យាបាល។ ខ្ញុំសូមអធ្យាស្រ័យពីសំណាក់មិត្តភក្តិ ទាំងបរទេសទាំងខ្មែរ ដែលត្រូវជួបខ្ញុំនៅសប្តាហ៍ក្រោយនេះដែលខ្ញុំត្រូវលុបចោលនូវជំនួបនោះ។” ប្រភព៖ Samdech Hun Sen, Cambodian Prime Minister