មុននេះបន្តិចសម្តេចតេជោបានបង្ហោះនៅលើផេកហ្វេសបុករបស់សម្តេចទាក់ទងនឹងសុខភាពរបស់សម្តេចថា៖ ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែល ជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាពរបស់ខ្ញុំ។ ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសឹង្ហបូរីគ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ។ អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល!

ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាមFacebook បន់អោយខ្ញុំឆាប់ស្លាប់ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ )ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះព្រោះយមរាជមិនត្រូវការជិវិតខ្ញុំទេក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅ បន្តបម្រើប្រជាជននិងកំចាត់ពួកក្បត់ជាតិដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្តទៅទៀត។ សូមជូនរូបថតដែលថតមុននេះប្រហែល ៣០នាទីថាតើសុខភាពខ្ញុំបែបណា?៕