នៅយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ កម្មវិធីប្រឡងចម្រៀង X-Factor Cambodia បានធ្វើការចាក់ផ្សាយវគ្គដំបូងហើយគឺវគ្គ Judge Audition សប្តាហ៍ទី១។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។

យ៉ាងណាមិញក៏មានបេក្ខជននៃកម្មវិធីប្រកួតឈ្មោះអួន រតនៈបណ្ឌិត មានមុខរបរជាវេជ្ជបណ្ឌិត បានធ្វើការបកស្រាយបទចម្រៀងជាភាសាអង់គ្លេស បទ “Perfect” ដោយបេក្ខជនរូបនេះច្រៀងបានយ៉ាងពីរោះ ទទួលបានការកោតសរសើរពេញចិត្តនិងណែនាំពីគណៈកម្មការ ព្រមទាំងទទួលបាន “យេស” ដល់ទៅ៤ ពីគណៈកម្មការបន្តក្នុងការប្រកួត។ សូមទស្សនាវីដេអូនៅខាងក្រោម៖