ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយមានករណីភ្ញៀវប្រុសស្រីមួយគូបានបោចរោមជើងខ្លួន​ឯងដាក់ម្ហូបអាហារដើម្បីបានញ៉ាំអាហារដោយអស់លុយ។ ជាច្រើនលើកច្រើនសារមកហើយ យើងធ្លាប់ឮ និងធ្លាប់បានឃើញតាមរយ​ការសម្តែងថាជនខិលខូចមួយចំនួនតែងធ្វើបែបនេះ ដើម្បីបានបន្លំញ៉ាំអាហារដោយមិនអស់ប្រាក់ ជាក់ស្តែងករណីនេះបានកើតឡើងពិតមែននៅឯភោជនីយដ្ឋានអាហារឥណ្ឌាមួយនៅឯតំបន់ បាតាយ៉ា ប្រទេសថៃ។

យោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sahil Khurana បានបង្ហោះវីដេអូចូលក្នុងក្រុមម្ហូបអាហារថៃជាមួយសារដាស់តឿនថា «ខ្ញុំជាម្ចាស់ហាងម្ហូបឥណ្ឌា ដែលមានឈ្មោះថា Karma Indian Restaurant ដែលស្ថិតនៅតំបន់បាតាយ៉ា ប្រទេសថៃ។ នេះជាវីដេអូដែលបានយកចេញពីកាមេរ៉ាសុវត្ថិភាពរបស់ហាង ដោយភ្ញៀវប្រុសស្រីមួយគូនេះបានមកញ៉ាំអាហារ រួចបោចរោមជើងខ្លួនឯងដាក់ក្នុងម្ហូប ទាមទារឲ្យហាងមិនគិតប្រាក់ពីគាត់ព្រោះខ្វះអនាម័យ ថែមទាំងបង្ហោះខំមិនចូល Trip Advisor បង្ខូចឈ្មោះហាងទៀត។ ចូលប្រុងប្រយ័ត្នទាំងអស់គ្នាអ្នកដែលមានហាងផ្ទាល់ខ្លួន»៕