ធ្លាប់តែទស្សនាកម្មវិធី X Factor របស់បរទេសហើយស្រម៉ៃចង់ឲ្យមាននៅកម្ពុជាពេលនេះការរង់ចាំ បានមកដល់ហើយ។ កម្មវិធី X-Factor Cambodia បានធ្វើការចាក់ផ្សាយវគ្គដំបូង Judge Audition សប្តាហ៍ទី១ កាលពីយប់ថ្ងៃអាទិត្យ និងមានបេក្ខជនជាច្រើននាក់បានបង្ហាញសមត្ថភាពនៅពីមុខគណៈកម្មការទាំង៤ ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។

ក្នុងនោះក៏មានបេក្ខជនឈ្មោះ កែវ ច៍ន្ទដាលីន អាយុ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ បានធ្វើការបកស្រាយបទចម្រៀងជាភាសាអង់គ្លេសមានចំណងជើង I Have Nothing។ ដោយបេក្ខជនរូបនេះច្រៀងបានយ៉ាងពីរោះ ទទួលបានការកោតសរសើរពេញចិត្តនិងណែនាំពីគណៈកម្មការ ព្រមទាំងទទួលបាន “យេស” ដល់ទៅ៤ ពីគណៈកម្មការបន្តក្នុងការប្រកួត។ សូមទស្សនាវីដេអូនៅខាងក្រោម៖