ស្របពេលដែលទន្ទឹងរង់ចាំអស់ពេលជាយូរ ទីបំផុតកម្មវិធី X Factor Cambodia បានមកដល់ទឹកដីព្រះរាជាណាចក្រអច្ឆរិយហើយ ដោយសប្តាហ៍ដំបូងនៃវគ្គ Judge Audition កាលពីយប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៩នេះ មានបេក្ខជនជាច្រើនចូលរួមប្រកួតសមត្ថភាព និងទទួលបានការដាក់ពិន្ទុពីគណកម្មការឆ្នើមទាំងបួនដែលសុទ្ធសឹងតែជាតារាមានបទពិសោធន៍យូរឆ្នាំ​គឺ ណុប បាយ៉ារិទ្ធ, ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។

ក្នុងនោះបេក្ខជនមួយរូបដែលជាអ្នកធ្វើនំនៅឯខេត្តកំពង់ចាម ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្រោយគណកម្មការសួរសំនួរលាយឡំជាមួយពាក្យពេចន៍លេងសើច ជាច្រើនសំនួរ។ បេក្ខជនដែលមានឈ្មោះថា ឡេង វីរៈបញ្ញា ដែលមានអាយុ ៣០ឆ្នាំ បានបកស្រាយនូវចម្រៀងបទ “លាកុលាបខ្មៅ” ដែលជាសំនៀងដើមរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ ប៉ុន្តែគួរឲ្យសោកស្តាយខ្លាំងណាស់ ព្រោះតែសមត្ថភាពរបស់បេក្ខជនរូបនេះនៅ​មានកម្រិត ដូចនេះគាត់ទទួលបានតែ យេស ចំនួន ២ ទើបពុំអាចឆ្លងកាត់វគ្គនេះទៅវគ្គបន្តបាន តែគាត់នៅតែអាចធ្វើឲ្យបងប្អូនផ្ទុះសំណើចជាមួយពាក្យសម្តីកំប្លែង អមដោយការលេងជាមួយគណកម្មការ។ តោះទស្សនាទាំងអស់គ្នា៖