ជារឿងមួយគួរឲ្យអាណិតអាសូរជាទីបំផុតដោយក្មេងប្រុសម្នាក់ទទួលរងនូវជម្ងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ និយាយលែងដឹងអ្វី និងភ្លេចភ្លាំងច្រើន។ ក្មេងប្រុសរូបនោះមានឈ្មោះ ណាស់​ លីសូគី​ រៀនថ្នាក់ទី១០ រស់នៅភូមិឃ​ សង្កាត់ច្រាំងចំរេះទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

អ្វីដែលគួរឲ្យរំជួលចិត្តគ្រួសារក្មេងប្រុសរូបនោះពិតជាមានការលំបាកខ្វះខាត ហើយមានតែឪពុកចាស់ជរាប៉ុណ្ណោះដែលរកលុយចិញ្ចឹមគ្រួសារមានសមាជិកច្រើនដោយរកស៊ីដើរលក់ការ៉េមនៅតាមផ្លូវ។ ដោយតំណាង “រកថវិកាជួយជនក្រីក្រ” បានសរសេររៀបរាប់ថា៖ “អល់ឡោះហ៊ូអឹកពេីតរ៍​ ក្មេងធ្លាប់រៀនពូកែ​ ឥលូវបែរមកភ្លេចអស់អញ្ចឹង​ ដោយរោគរលាកស្រោមខួរក្បាល​។ សូមសប្បុរសជនជួយគ្នាផង​! ក្មួយរស់នៅភូមិឃ​ សង្កាត់ច្រាំងចំរេះទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។ រកថវិកាជួយជនក្រីក្រ012506729″៕