នៅរាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ សប្តាហ៍ដំបូងនៃវគ្គ Judge Audition របស់កម្មវិធីលំដាប់ពិភពលោក X Factor Cambodia បានអង្រួនបណ្តាញសង្គមជាខ្លាំង។ មហាជនជាច្រើនបានទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយ មិនឲ្យខកចិត្តនោះទេគណកម្មការទាំងបួន ជាមួយបេក្ខជនជាច្រើនមកពី២៥ខេត្តក្រុងបានអង្រួនឆាកកម្មវិធីមួយនេះកាលពីរាត្រីម្សិលមិញ។

ក្នុងនោះការបង្ហាញសមត្ថភាពរបស់បេក្ខជនមួយរូបដែលមានវ័យ២២ឆ្នាំ ឈ្មោះថា រិន ឆាន្នី ហាក់ធ្វើឲ្យមហាជនពេញចិត្តជាខ្លាំង ដោយបេក្ខជនរូបនេះបានបកស្រាយបទ “បេះដូងអ្នកប្រដាល់” ដែលជាសំនៀងដើមរបស់លោក ខេមរៈ សិរីមន្ត។ ព្រោះតែសម្លេងដ៏ពីរោះ ជាមួយបច្ចេកទេសច្រៀងដែលអាចស្រែកបាននូវតុងខ្ពស់ៗ បានយ៉ាងល្អពុំមានភ្លាត់ បានធ្វើឲ្យបេក្ខជនរូបនេះទទួលបាន យេស ដល់ទៅបួនពីគណកម្មការរបស់យើង។ តោះទស្សនាទាំងអស់គ្នា៖