ទីបំផុត ឌីជេក្តឹប ទទួលបានសមាជិកថ្មីដោយភរិយាលោកបានសម្រាលបានកូនស្រី កាលពីវេលាម៉ោង ១០និង៤៧នាទីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យជប៉ុន។ ដោយលោកបានដាក់ឈ្មោះកូនថា សំណាងបូរ៉ាន់ ឍាមរា យ៉ាងណាមិញដោយសារតែកូនស្រីលោកកើតមកមិនគ្រប់ខែ បានត្រឹម២៨សប្តាហ៍ គីឡូក៏មិនគ្រប់បានត្រឹម១គីឡូនិង២ខាំ ដូច្នេះហើយកូនស្រីលោកត្រូវការថែរក្សានិងចិញ្ចឹមដាក់នៅក្នុងកែវនៅឯពេទ្យកាល់ម៉ែត្រ។

ដោយ ឌីជេក្តឹប បានសរសេររៀបរាប់ថា៖ “សូមសំពះគោរពដោយក្តីដឹងគុណនិងសូមអរគុណយ៉ាងក្រៃលែងអស់ពីទឹកចិត្តរបស់ខ្ញុំជូនចំពោះលោកគ្រូអ្នកគ្រូពេទ្យទាំងអស់នៅក្នុងមន្ទីរពេទ្យជប៉ុនក្រុងភ្នំពេញសម្រាប់ការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តនៅក្នុងការថែទាំនិងជួយសង្រ្គោះជីវិតរបស់ប្រពន្ធកូនរបស់ខ្ញុំបាទដោយក្តីគោរព។ បន្ទាប់មកសូមគោរពអរគុណនូវទឹកចិត្តអាណិតស្រលាញ់ក៏ដូចជាការជូនពររបស់បងប្អូនមហាជននិងមិត្តភក្តិទាំងអស់ ដោយក្តីគោរពស្រលាញ់ពីខ្ញុំបាទ។

ពេលនេះកូនស្រីរបស់ខ្ញុំ”សំណាងបូរ៉ាន់ឍាមរា” គាត់កំពង់តែស្ថិតនៅក្នុងការសង្រ្គោះបន្ទាន់នៅដំណាក់កាលទី៣គឺការថែរក្សានិងចិញ្ចឹមដាក់នៅក្នុងកែវនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំនែកឯប្រពន្ធរបស់ខ្ញុំគឺសម្រាកនៅបន្ទប់លេខ២១៧មន្ទីរពេទ្យជប៉ុនក្រុងភ្នំពេញ។ ហើយសំណេរមួយនេះវាគឺជាផ្ញើសារអរគុណនិងជូនពរដល់លោកគ្រូអ្នកគ្រូពេទ្យទាំងអស់ដែលបានជួយសង្រ្គោះជីវិតរបស់ប្រពន្ធកូនខ្ញុំ រួមជាមួយបងប្អូនមហាជននិងមិត្តភក្តិបងប្អូនទាំងអស់គ្នាសូមអោយមានសុខភាពល្អសំណាងល្អរកសុីមានបាននិងមានសុភមង្គលគ្រប់ក្រុមគ្រួសារដោយក្ដីគោរពនិងដឹងគុណពីខ្ញុំបាទឌីជេក្តិបរបស់បងប្អូន”៕